ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

Chia sẻ
នាថ្ងៃទី ២៤ មិថុនា ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា
លោក Khin Aung Mint បានចាកចេញពីទីក្រុង
ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ
វៀតណាម ប្រកបដោយជោគជ័យ។
នាថ្ងៃទី ២៤ មិថុនា ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Khin Aung Mint បានចាក
ចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកប
ដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅវៀតណាម ចាប់ពីថ្ងៃទី ២០ ដល់ទី ២៤
មិថុនា ប្រជានព្រឹទ្ធសភាមីយ៉ាន់ម៉ាទទួលការវាយតំលៃខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមនិងជឿជាក់ថា៖ដំណើរទស្សនកិច្ចនេះនឹងគូសបញ្ជាក់នូវការបោះ
ជំហានអភិវឌ្ឍន៍ថ្មី១ក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងរដ្ឋសភានៃប្រទេសទាំង ២។ ទន្ទឹមនឹងនោះ បើកចេញយថាទស្ស
សហប្រតិបត្តិការទ្វេភាគីក៏ដូចជាក្នុងតំបន់និងលើសកលលោក។ ភាគីទាំង ២
 ក៏បានផ្លាស់ប្តូរអំពីសកម្មភាពនយោបាយ ការបរទេស សេដ្ឋកិច្ចសង្គមរបស់
ប្រទេសនិមួយៗ ជាពិសេស ពន្លឿនយ៉ាងឆាប់ៗ បង្កើតក្រុមសមាជិកសភាមិត្តភាព
រវាងវៀតណាមនិងមីយ៉ាន់ម៉ា គាំទ្រដូចគ្នាទៅវិញទៅ មក នៅបណ្ដាវេទិការ
អន្តរសភា ក្នុងតំបន់និងអន្តរជាតិ តទៅទៀត៕

ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម  - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong និងប្រធានព្រឹទ្ធភាមីយ៉ាន់ម៉ា
Khin Aung Mint (Image: VOV online)


ប្រតិកម្មទៅវិញ