ប្រធានាធិបតីឥណ្ឌូណេស៊ីវាយតម្លៃគោលដៅធំៗចំនួន៤ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល G20

Chia sẻ
(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំកំពូល G20 បានបញ្ចប់នាថ្ងៃទី១៦ខែវិច្ឆិកា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះបានសម្រេចនូវគោលដៅសំខាន់ៗចំនួន ៤ ហើយនេះគឺជាឱកាសដ៏ល្អដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៃបណ្តាប្រទេសជុំវិញពិភពលោក។
ប្រធានាធិបតីឥណ្ឌូណេស៊ីវាយតម្លៃគោលដៅធំៗចំនួន៤ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល G20 - ảnh 1ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។ (រូបថត៖  Kyodo/TTXVN)

មេដឹកនាំឥណ្ឌូណេស៊ីបានបញ្ជាក់នូវគោលដៅធំៗចំនួន៤ រួមមាន៖ ទីមួយ កិច្ចប្រជុំកំពូល G20 បានបង្កើតមូលនិធិបង្ការជំងឺរាតត្បាតដែលមានតម្លៃ ១,៥ ពាន់លានដុល្លារ។ ទីពីរ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើតមូលនិធិឥណទានសម្រាប់ការស្តារឡើងវិញនិងនិរន្តរភាព (RST) ដែលមានតម្លៃសរុប ៨១,៦ ពាន់លានដុល្លារ ដើម្បីជួយឧបត្ថម្ភប្រទេសងាយរងគ្រោះក្នុងវិបត្តិ។ ទីបី នៅខាងក្រៅកិច្ចប្រជុំកំពូល G20នោះ អាមេរិករួមជាមួយ G៧ និងក្រុមដៃគូអន្តរជាតិ (IPG - រួមមាន កាណាដា ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៊ីតាលី ន័រវេស និងអង់គ្លេស) បានឯកភាព ប្រមូលថវិកាចំនួន ២០ ពាន់លានដុល្លារ តាមរយៈទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមភាព (JETP) សំដៅជួយឥណ្ឌូនេស៊ីពន្លឿនការផ្លាស់ប្តូរថាមពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ ជាទីបំផុត ប្រទេសសមាជិក G20 បានប្តេជ្ញាកាត់បន្ថយស្ថានដីសំណល់ចំនួន ៥០% ដោយស្ម័គ្រចិត្ត។ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានសង្កត់ធ្ងន់លើជោគជ័យនៃកិច្ចប្រជុំកំពូល G20 នៅពេលដែលមេដឹកនាំចូលរួមទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងវិធានការស្តារឡើងវិញក្រោយជំងឺកុវិដ-១៩៕

ប្រតិកម្មទៅវិញ