ប្រធានាធិបតីអាហ្វហ្គានីស្ថានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសការវាយប្រហារលើពិធីមង្គលការមួយនៅទីក្រុងកាប៊ុលកាលពីយប់ថ្ងៃទី ១៧ ខែសីហា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៣ នាក់ត្រូវស្លាប់និងជាង ១៨០ នាក់ទៀតត្រូវរងរបួស។
ប្រធានាធិបតីអាហ្វហ្គានីស្ថានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុល - ảnh 1 ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani (រូបថត៖ TTXVN)

ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សពរបស់ជនរងគ្រោះដែលត្រូវបានបាត់បង់ជីវិតផងដែរ។ លោក Ashraf Ghani បានឲ្យដឹងថាអាទិភាពជាចម្បងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននាពេលនេះគឺត្រូវទាក់ទងនិងសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះក្នុងការវាយប្រហារដ៏សាហាវ នេះ។ នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃដដែលនេះ អង្គការភេរវកម្ម“រដ្ឋអ៊ីស្លាម ស្វ័យប្រកាស” (IS) បានសារភាពថាជាអង្គការដែលបង្កឱ្យមានសោកនាដកម្មនេះកើតឡើង៕

ប្រតិកម្មទៅវិញ