ប្រធានាធិបតីអ៊ុយក្រែនចេញផ្សាយច្បាប់(វិសោធនកម្ម)ស្តីអំពីបែបបទពិសេសសំរាប់តំបន់ Donbass

Chia sẻ
(VOVworld) – នាថ្ងៃទី ១៨ មិនា ប្រធានាធិបតីអ៊ុយក្រែន
 លោក Petr Poroshenko  បានអនុម័តលើច្បាប់(វិសោធនកម្ម)
ស្តីពីបែបបទស្វ័យត្តិគ្រប់គ្រងជាពិសេសនៃតំបន់មួយចំនួន
នៅខេត្ត Donesk និង Lugansk។

ប្រធានាធិបតីអ៊ុយក្រែនចេញផ្សាយច្បាប់(វិសោធនកម្ម)ស្តីអំពីបែបបទពិសេសសំរាប់តំបន់ Donbass  - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនចេញផ្សាយច្បាប់(វិសោធនកម្ម)ស្តីអំពីបែបបទពិសេសសំរាប់តំបន់ Donbass (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ មិនា ប្រធានាធិបតីអ៊ុយក្រែន លោក Petr Poroshenko  បានអនុម័តលើច្បាប់(វិសោធនកម្ម)ស្តីពីបែបបទស្វ័យត្តិគ្រប់គ្រងជាពិសេសនៃ
តំបន់មួយចំនួននៅខេត្ត Donesk និង Lugansk។ រុស្ស៊ីនិងភាគីប្រឆាំងនៅខាងកើត
អ៊ុយក្រែនបានប្រឆាំងជំទាស់ច្បាប់វិសោធនកម្មនេះ។ តាមច្បាប់ថ្មីនេះ តំបន់មួយ
ចំនួននៅ Donbas នឹងទទួលបានបែបបទស័្វយត្តិជាពិសេស ប៉ុន្តែ ការអនុវត្តបែប
បទនេះនឹងត្រូវបានអនុវត្តបន្ទាប់ពីបណ្ដាតំបន់នេះដំណើការបោះឆ្នោតតាមច្បាប់
អ៊ុយក្រែន តែប៉ុណ្ណោះ។ ក្នុងការចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស
អាល្លឺម៉ង់ លោក Frank Walter នារាត្រីថ្ងៃដដែល សមភាគីរុស្ស៊ី លោក Sergei Lavrov បានសម្តែងការព្រួយបារម្ភចំពោះការដែលរដ្ឋអំណាចអ៊ុយក្រែនចាត់ទុកសាធារ
ណៈរដ្ឋស័្វយប្រកាស Donesk និង Lugansk គឺតំបន់ដែនដីដែលត្រូវបានទន្ទ្រាន
កាន់កាប់។ ប្រការនេះដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុង Minsk និងអាច
បំផ្លិចបំផ្លាញដំណើការសន្តិភាព បណ្ដាលឡើង វិបត្តិថ្មីមួយនៅតំបន់អាគ្នេយ៍
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ