ប្រធានាធិបតីអាមេរិកអានសារសហរដ្ឋអះអាងនូវប្រទេសអាមេរិកសុវត្ថិភាពខ្លាំងមាំមួននិងមោទនភាព |
(VOVworld) – ម៉ោង ៩ យប់ថ្ងៃទី ៣០ មករា តាមម៉ោងអាមេរិក (ម៉ោង ៩ ព្រឹកថ្ងៃទី ៣១ មករា តាមម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិក លោក Donald Trump បាន អានសារសហចំពោះមុខនៅរដ្ឋសភាទាំងពីរនិងប្រជាជនទាំងមូល។ សារសហរដ្ឋលើកនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានសាធារណៈមតិយកចិត្តទុកដាក់ពិសេសដោយសារវាមិនមែនជារបាយការណ៍បូកសបរុបសមិទ្ធិផលក្នុងឆ្នាំដំបូងនៃអាណ្ណតប្រធានាធិបតីប៉ុណ្ណោះទេថែមទាំងបញ្ជាក់យ៉ាងច្បាស់លាស់ថែមទៀតអំពីបណ្ដាខ្លឹមសារក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុងរបស់រដ្ឋអំណាចអាមេរិកនាប៉ុន្មានឆ្នាំជាបន្តទៀតផង។ តាមសារព័ត៌មានអាមេរិកថា៖ សារសហរដ្ឋរបស់ប្រធានាធិបតី Donald Trump នឹងលើកច្បាស់នូវប្រធានបទកសាងប្រទេសសុវត្ថិភាពខ្លាំងមាំមួននិងមានមោទនភាព។ មុនពេលនាំចេញបទសន្ទរកថាជាផ្លូវការ លោក Donald Trump បានឲ្យដឹងថា៖ ខ្លឹម សារស្នូលរបស់សារសហរដ្ឋនឹងប្រមូលផ្តុំទៅលើពាណិជ្ជកម្មនិងគោលនយោបាយអន្តោប្រវេសន៍ហើយជូនដំណឹងនឹងផ្តោតទៅលើកំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍ហើយស្វែងរកការគាំទ្ររបស់គណៈបក្សប្រជាធិបតេយ្យ។ ក្រៅពីនោះ បញ្ហា សំខាន់ផ្សេងៗទៀតក្នុងសារសហរដ្ឋរួមមាន៖ បញ្ហាសេដ្ឋកិច្ចនិងការងារធ្វើការវិនិយោគមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធបញ្ហាអន្តោប្រវេសន៍ពាណិជ្ជកម្មអន្តរជាតិនិងសន្តិសុខជាតិ៕