ប្រធានាធិបតីអាមេរិកសង្ឃឹមទៅលើជំនួបចរចារជាមួយសមភាគីរុស្ស៊ី |
(VOVworld) – នាព្រឹកថ្ងៃទី ៥ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បានមកបំពេញទស្សនកិច្ចនៅមូលដ្ឋានសឹកជើងអាកាស Yokota របស់អាមេរិកប្រចាំ នៅជប៉ុនក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងកាលៈ ទេសៈស្ថានភាពលើឧបទ្វីបកូរ៉េកំពុងតានតឹងឡើងៗដោយកម្មវិធីនុយក្លេអ៊ែររបស់ព្យុង យ៉ាង។ ថ្លែងមតិជាមួយអ្នកយកព័ត៌មាន ប្រធានាធិបតីអាមេរិកបានសម្តែងក្តីសង្ឃឹម ទៅលើជំនួបសន្ទនាជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងដំណើរទស្សនកិច្ច លើកនេះ។ ថ្នាក់ដឹកនាំអាមេរិកបានចាត់ទុកថា៖ កូរ៉េខាងជើងគឺជាបញ្ហាធំសំខាន់ ចំពោះប្រទេសរុស្ស៊ីផងនិងពិភពលោកទាំងមូលផង ប៉ុន្តែ សម្តែងគោលបំណងថា៖ បញ្ហានេះនឹងបានដោះស្រាយ។ លោកក៏បានឲ្យដឹងថែមទៀតថា៖ លោកនឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតក្នុងដំណើរទស្សនកិច្ចលើកនេះ។ តាមផែនការក្នុងដំណើរទស្សនកិច្ចនៅជប៉ុន លោក Donald Trump នឹង ជូបចរចារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នាថ្ងៃទី ៦ វិច្ឆិកា៕