ប្រធានាធិបតី​អាមេរិកលោក​ Joe Biden មាន​កិច្ច​ប្រជុំ​​តាម​អ៊ីនធឺណិត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ Narendra Modi

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃទី ១១ ខែមេសា ក្នុងបរិបទដែលអាមេរិកបានលើកច្បាស់ថា ខ្លួនមិនចង់ឱ្យឥណ្ឌាបង្កើនការនាំចូលថាមពលពីរុស្ស៊ីទៀតឡើយ។
ប្រធានាធិបតី​អាមេរិកលោក​ Joe Biden មាន​កិច្ច​ប្រជុំ​​តាម​អ៊ីនធឺណិត​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ Narendra Modi - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi  (រូបថត៖ NEWS18.COM)

នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា លេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា លោក Biden និងលោក Modi នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន រួមទាំងការបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ពង្រឹងខឿនសេដ្ឋកិច្ចពិភពលោក និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសេរី បើកចំហ និងផ្អែកលើច្បាប់ ដើម្បីពង្រឹងសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងភាពសម្បូរណ៍រុងរឿងនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំតាមអ៊ីនធឺណែតរបស់លោក Biden នឹងប្រព្រឹត្តទៅមុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី "អាមេរិក-ឥណ្ឌា ២+២" រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh៕

  

ប្រតិកម្មទៅវិញ