ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចនៅអឺរ៉ុប និងចូលរួមកិច្ចប្រជុំ NATO

Chia sẻ
(VOVWORLD) - នៅចក្រភពអង់គ្លេស ប្រធានាធិបតីលោក Joe Biden នឹងមានជំនួបជាមួយព្រះមហាក្សត្រ Charles III និងនាយករដ្ឋមន្ត្រីលោក Rishi Sunak ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើទស្សនកិច្ចនៅអឺរ៉ុប និងចូលរួមកិច្ចប្រជុំ NATO - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)

សេតវិមានកាលពីម្សិលមិញ (ថ្ងៃទី ២ ខែកក្កដា) បានប្រកាសថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន ៣ គឺ៖ អង់គ្លេស លីទុយអានី និងហ្វាំងឡង់ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែកក្កដា ហើយនឹងចូលរួមកិច្ចប្រជុំកំពូលលើកទី ៧៤ នៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO )

នៅចក្រភពអង់គ្លេស ប្រធានាធិបតីលោក Joe Biden នឹងមានជំនួបជាមួយព្រះមហាក្សត្រ Charles III និងនាយករដ្ឋមន្ត្រីលោក Rishi Sunak ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បន្ទាប់មកប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរទៅកាន់ទីក្រុង Liva ដើម្បីចូលរួមកិច្ចប្រជុំកំពូល NATO លើកទី ៧៤ ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ កក្កដា។

ទីបង្អង់ដំណើរចុងក្រោយក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានាធិបតីលោក Biden គឺហ្វាំងឡង់ ជាទីកន្លែង ដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលរវាងសហហរដ្ឋអាមេរិក ជាមួយបណ្ដាប្រទេសអឺរ៉ុបខាងជើងនាថ្ងៃទី ១៣ កក្កដា៕

ប្រតិកម្មទៅវិញ