ប្រធានាធិបតីអាមេរិកលោក Donald Trump បញ្ជាឱ្យដកកងទ័ពអាមេរិកចំនួន ២៥០០ នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ១៧ ខែវិច្ឆិកា លោក Chris Miller រដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិអាមេរិកបានប្រកាសថា៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានបញ្ជាឱ្យមន្ទីរបញ្ចកោណដកកងទ័ពអាមេរិកចំនួន ២៥០០ នាក់ចេញពីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ មុនថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១ ។ 
ប្រធានាធិបតីអាមេរិកលោក Donald Trump បញ្ជាឱ្យដកកងទ័ពអាមេរិកចំនួន ២៥០០ នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ - ảnh 1 ទាហានអាមេរិកនៅឯមូលដ្ឋានយោធាមួយនៅជាយក្រុងម៉ូស៊ូលប្រទេសអ៊ីរ៉ាក់ (រូបថតឯកសារ៖ AFP / VNA)

លោក Miller បានអះអាងថា ក្រសួងការពារជាតិនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពី ៤.៥០០ ទៅ ២៥០០ នាក់ ហើយនៅអ៊ីរ៉ាក់ពី ៣.០០០ ទៅ ២៥០០ ។ នេះនឹងជាចំនួនទាហានអាមេរិកទាបបំផុតនៅអាហ្វហ្គានីស្ថានក្នុងរយៈពេលជិតពីរទសវត្សនៃសង្គ្រាមផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Miller បានបន្ថែមទៀតថា ការកាត់បន្ថយចំនួនកងទ័ពដូចពោលខាងលើនេះ បានឆ្លុះបញ្ចាំង ពីគោលនយោបាយរបស់លោកប្រធានាធិបតី Trump ដើម្បី "នាំសង្គ្រាមនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ឈានទៅការបញ្ចប់ប្រកបដោយជោគជ័យ ដោយបង្ហាញពីការទទួលខុសត្រូវនិងនាំទាហានដ៏អង់អាចក្លាហានរបស់អាមេរិកឲ្យវិលត្រឡប់មកស្រុកកំណើតវិញ” ៕

ប្រតិកម្មទៅវិញ