ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vov.vn) |
នាថ្ងៃទី ១៨ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថាលោកកំពុងពិចារណាលើការផ្លាស់ប្តូរកំរិតពន្ធដំឡើងបន្ថែម ១០% ចំពោះទំនិញនាំចូលពីចិនដែលមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារ ដែលគ្រោងនឹងចូលជាធរមានជាលំដាប់លំដោយនៅថ្ងៃទី ១៥ ខែកញ្ញា និងថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ បន្ទាប់ពីលោក Donald Trump បានមានជំនួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook អំពីផលប៉ះពាល់នៃការយកពន្ធគយលើប្រទេសចិន ក៏ដូចជាការប្រកួតប្រជែងដ៏ទូលំទូលាយជាមួយសម្ព័ន្ធក្រុមហ៊ុន អេឡិចត្រូនិច SamSung របស់កូរ៉េខាងត្បូង។
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានអំពីប្រធានបទជាច្រើន មុនពេល ដែលវិលត្រឡប់មកកាន់សេតវិមានពីរដ្ឋ New Jersey លោក Donald Trump បានឲ្យដឹងថានៅក្នុងជំនួបពិភាក្សានេះ លោក Tim Cook បានដាស់តឿនលោក ឱ្យគិតពិចារណាលើកំរិតដំឡើងពន្ធនេះឡើងវិញ ព្រោះថាប្រការនេះនឹងរុញក្រុមហ៊ុន Apple ធ្លាក់ចូលទៅក្នុងស្ថានភាពអវិជ្ជមានក្នុងការប្រកួតប្រជែងជាមួយ Samsung ។ លោក Donald Trump បន្តទៀតថាការជជែកវែកញែករបស់នាយកប្រតិបត្តិ Apple គឺពិត «ការបញ្ចុះបញ្ចូលចិត្តខ្លាំងណាស់»។
ទាក់ទងនឹងបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយចិន លោក Donald Trump បានអះអាងថា លោកមិនចង់ឲ្យអាមេរិកធ្វើអាជិវកម្មជាមួយសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei ដោយសារបញ្ហាសន្តិសុខនោះទេ៕