ប្រធានាធិបតីអាមេរិកបានកំណត់ពេលវេលា ៩០ ថ្ងៃសម្រាប់ក្រុមហ៊ុន ByteDance ដើម្បីធ្វើការផ្ទេរផលប្រយោជន៍នៅសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានសំណូមពរថា ក្នុងរយៈពេល ៩០ ថ្ងៃ ក្រុមហ៊ុន ByteDance របស់ចិនផ្ទេរផលប្រយោជន៍ក្នុងប្រតិបត្តិការកម្មវិធីចែករំលែកវីដេអូ TikTok នៅអាមេរិក។

នៅក្នុងក្រឹត្យនេះ លោកប្រធានាធិបតី Trump បានសង្កត់ធ្ងន់ថា មានភ័ស្តុតាងដែលអាចជឿទុកចិត្តបាន ដែលថា ByteDance អាចចាត់វិធានការដើម្បីបន្សោយសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ទង្វើរដូចពោលខាងលើនេះ បានបង្កើនសម្ពាធទៅលើក្រុមហ៊ុន ByteDance ត្រូវតែផ្ទេរកម្មវិធី TikTok ព្រមទាំងបង្កើតមូលដ្ឋានគតិយុត្តិសម្រាប់រដ្ឋអំណាចលោក Trump អាចបង្ក្រាបលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិននេះ។

នាពេលថ្មីៗនេះ TikTok បានស្ថិតនៅក្នុង “ផ្ទាំងស៊ីប” របស់សមាជិកសភាអាមេរិក ដោយលើកឡើងហេតុផលអំពីការព្រួយបារម្ភលើសន្តិសុខជាតិ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump បានចេញបទបញ្ជាស្តីពីការហាមឃាត់ការធ្វើប្រតិបត្តិការរបស់អាមេរិកជាមួយម្ចាស់កម្មវិធី WeChat និង TikTok ដែលមានទីស្នាក់ការនៅប្រទេសចិន ហើយបញ្ហានេះបានបង្កើនភាពតានតឹងយ៉ាងខ្លាំងថែមទៀតរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ