ប្រធានាធិបតីអាមេរិកទទួលស្គាល់ការលំបាកក្នុងការធ្វើវិសោធនកម្មច្បាប់ថែទាំសុខភាព

Chia sẻ
(VOVWORLD) - ខណៈដែលគណៈបក្សសាធារណៈរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញការធ្វើវិសោធនកម្មគំរោងច្បាប់ថែទាំសុខភាព ដើម្បីជំនួសឲ្យកម្មវិធី Obamacare នោះ គឺម្ចាស់សេតវិមានបានទទួលស្គាល់ថា នេះជាភារកិច្ចមិនងាយស្រួលទេ។
ប្រធានាធិបតីអាមេរិកទទួលស្គាល់ការលំបាកក្នុងការធ្វើវិសោធនកម្មច្បាប់ថែទាំសុខភាព - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖AFP/TTXVN) 

(VOVworld) - ខណៈដែលគណៈបក្សសាធារណៈរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញការធ្វើវិសោធនកម្មគំរោងច្បាប់ថែទាំសុខភាព ដើម្បីជំនួសឲ្យកម្មវិធី Obamacare នោះ គឺម្ចាស់សេតវិមានបានទទួលស្គាល់ថា នេះជាភារកិច្ចមិនងាយស្រួលទេ។ប្រធានាធិបតីលោក Trump បានវាយតំលៃ ដូច្នេះ ក្រោយពីព្រឹទ្ធសភាអាមេរិកសំរេចលើការលើកពេលបោះឆ្នោតស្ដីពីគំរោង ច្បាប់ថែទាំសុខភាពថ្មីរហូតដល់ក្រោយពីទិវាបុណ្យជាតិអាមេរិកថ្ងៃទី៤ កក្កដា ខាងមុខ។ក្នុងជំនួបនាថ្ងៃទី២៨ មិថុនា ជាមួយបណ្ដាសមាជិកសភា ប្រធានាធិបតី លោក Donald Trump បានសន្យាថា នឹងបង្កើតឡើងប្រព័ន្ធធានារ៉ាប់រងដ៏ល្អជាង និងចំណាយតិចជាងបើប្រៀបនឹងកម្មវិធីថែទាំសុខភាពដែលត្រូវបានវាយតំលៃថា ជាស្នាដៃសំខាន់របស់អតីតប្រធានាធិបតីលោក Barack Obama៕

ប្រតិកម្មទៅវិញ