ប្រធានាធិបតី​អាមេរិកទុកចំ​ហ​លទ្ធភាព​នៃជំនួប​ជា​មួយ​​ប្រធានរដ្ឋ​​ចិន​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ G២០​

Chia sẻ
(VOVWORLD) - ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន នាថ្ងៃទី៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Joe Biden បានទុកចំហលទ្ធភាព នៃជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងខែវិច្ឆិកាខាងមុខ ប្រសិនបើមេដឹកនាំចិនបានសម្រេច ចូលរួមកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក  (G២០) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ប្រធានាធិបតី​អាមេរិកទុកចំ​ហ​លទ្ធភាព​នៃជំនួប​ជា​មួយ​​ប្រធានរដ្ឋ​​ចិន​នៅ​ខាង​ក្រៅ​កិច្ចប្រជុំ G២០​ - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានរដ្ឋចិន Xi Jinping ក្នុងកិច្ចប្រជុំតាមអ៊ីនធឺណែតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN)

មេដឹកនាំអាមេរិក និងចិនទាំងពីររូប មិនទាន់មានជំនួបដោយផ្ទាល់ណាមួយ ចាប់តាំងពីលោក Biden បានចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២១។ ការប្រាស្រ័យទាក់ទងគ្នារវាងភាគីទាំងពីរមានដែនកំណត់ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ និងជំនួបតាមវីដេអូ ជាបន្តបន្ទាប់។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ កាលពីខែកក្កដា មន្ត្រីអាមេរិកមួយរូបបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Biden និងប្រធានរដ្ឋចិន លោក Xi Jinping បានសម្រេចចិត្ត "ស្វែងរកពេលវេលាសមស្របបំផុត" ដើម្បីរៀបចំកិច្ចប្រជុំទល់មុខគ្នា។

កាលពីដើមខែសីហា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានឲ្យដឹងថា ប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូល G២០ នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកាខាងមុខ។ នាពេលកន្លងទៅ ដោយសារតែផលប៉ះពាល់នៃជំងឺកូវិដ-១៩ លោក Xi Jinping មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលធំៗណាមួយ ហើយក៏បានកាត់បន្ថយការធ្វើដំណើរទៅបរទេសផងដែរ៕

 

ប្រតិកម្មទៅវិញ