ប្រធានាធិបតីអាមេរិក៖ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅទីក្រុង Hiroshima សរឲ្យឃើញនូវការគំរាមកំហែងរបស់សង្គ្រាម

Chia sẻ
(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack
Obama បានប្រកាសថា ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ
នាពេលខាងមុខរបស់លោកនៅទីក្រុង Hiroshima
ប្រទេសជប៉ុន នឹងសរឲ្យឃើញនូវការគំរាមកំហែង
របស់សង្គ្រាមហើយភាពចាំបាច់នៃកិច្ចសហប្រតិបតិ្តការឆ្ពោះទៅសន្តិភាព។
ប្រធានាធិបតីអាមេរិក៖ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅទីក្រុង Hiroshima សរឲ្យឃើញនូវការគំរាមកំហែងរបស់សង្គ្រាម - ảnh 1
ប្រធានាធិបតីលោក Obama (រូបថត៖ Csmonitor)

(VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាសថា ដំណើរ
ទស្សនកិច្ចប្រវត្តិសាស្ត្រនាពេលខាងមុខរបស់លោកនៅទីក្រុង Hiroshima ប្រទេស
ជប៉ុន នឹងសរឲ្យឃើញនូវការគំរាមកំហែងរបស់សង្គ្រាមហើយភាព ចាំបាច់នៃកិច្ច
សហប្រតិបតិ្តការឆ្ពោះទៅសន្តិភាព។ការវាយតំលៃពោលខាងលើត្រូវបាននាំចេញ
នាថ្ងៃទី២៦ ឧសភា នៅក្រៅសន្និសីទកំពូលក្រុមប្រទេសឧស្សា ហកម្មអភិវឌ្ឍន៍
(G៧) នៅទីក្រុង Ise-Shima ប្រទេសជប៉ុន មួយថ្ងៃមុននឹងដំណើរ ទស្សនកិច្ចប្រវត្តិ
សាស្ត្រពោលខាងលើ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Obama
បានសង្កត់ធ្ងន់ថា ការដែលកងទ័ពអាមេរិកទម្លាក់គ្រាប់បែក បរិមាណូនៅទីក្រុង
Hiroshima នាថ្ងៃទី៦ សីហា ឆ្នាំ១៩៤៥ ជាព្រឹត្តិការណ៍ដ៏ សោកស្ដាយក្នុងប្រវត្តិ
សាស្ត្រពិភពលោកសម័យទំនើប។លោកប្រធានាធិបតី អាមេរិករូបនេះអះអាងថា
 ដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Hiroshima នឹងសរឲ្យឃើញនូវការគំរាម
កំហែងជាពិតប្រាកដដែលពិភពលោកទាំងមូលត្រូវប្រឈមមុខ។លោកក៏បានឲ្យ
ដឹងថែមទៀតថា សកម្មភាពនេះគឺសំដៅអះអាងជា ថ្មីម្ដងទៀតនូវទស្សនៈវិស័យ
រួមអំពីពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ