ប្រធានាធិបតីអាមេរិកជួបចរចារជាមួយសមភាគីអ៊ុយក្រែន

Chia sẻ
(VOVworld) – ក្នុងការចរចារ នាថ្ងៃទី ៤ មិថុនា នៅរដ្ឋធានី
Warsaw របស់ប៉ូឡូញ ប្រធានាធិបតីអាមេរិក លោក Barack
Obama និងសមភាគីអ៊ុយក្រែន លោក Petro Poroshenko បានពិភាក្សាអំពីលទ្ធភាពវ៉ាស៊ីនតោនចូលរួមការបណ្តុះ
បណ្ដាលកងទ័ព សំរាប់អ៊ុយក្រែន

ប្រធានាធិបតីអាមេរិកជួបចរចារជាមួយសមភាគីអ៊ុយក្រែន - ảnh 1
ប្រធានាធិបតីអាមេរិកជួបចរចារជាមួយសមភាគីអ៊ុយក្រែន (Image: Vietnam+)


(VOVworld) – ក្នុងការចរចារ នាថ្ងៃទី ៤ មិថុនា នៅរដ្ឋធានី Warsaw របស់ប៉ូឡូញ
ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីអ៊ុយក្រែន លោក Petro
Poroshenko បានពិភាក្សាអំពីលទ្ធភាពវ៉ាស៊ីនតោនចូលរួមការបណ្តុះបណ្ដាលកង
ទ័ពសំរាប់អ៊ុយក្រែន បណ្ដាវិធានការស្តារសន្តិភាពឡើងវិញនៅប្រទេសនេះ
យថាទស្សន៍ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសអឺរ៉ុបខាងកើតនេះ ក៏ដូចជា ផែនការ
ជួយឧតបត្ថម្ភ Kiev កាត់ បន្ថយការពឹងផ្អែកទៅលើប្រភពថាមពលរបស់រុស្ស៊ី។ អ្នកប្រមុខប្រទេសអាមេរិកបានចាត់ទុកថា៖ ការជ្រើសរើសលោក Poroshenko ធ្វើជាប្រធានាធិបតីអ៊ុយក្រែនគឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវក្នុងកាលៈទេសៈវិបត្តិ
នៅអ៊ុយក្រែននាបច្ចុប្បន្ន។ លោក Obama ក៏បានអះអាងថា៖ សន្និសីទបណ្ដា
ប្រទេសឧស្សាហកម្មជួរមុខលើសកលលោក (G7) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង
Brussels (បែលហ្ស៊ីក) ខាងមុខ ដើរតួនាទីដ៏សែនសំខាន់ក្នុងការសម្តែងការគាំទ្រ
របស់សហគមន៍អន្តរជាតិចំពោះលោក Poroshenko។ បន្ទាប់ពី ការចរចារ វិមាន
សបានប្រកាសថា៖​ គិតតាំងពីខែមិនាដល់ឥឡូវនេះអាមេរិកបានជួយឧបត្ថម្ភ
អ៊ុយក្រែនចំនួនទឹកប្រាក់ ២៣ លាន ដុល្លាអាមេរិកដើម្បីធានាសន្តិសុខ៕

ប្រតិកម្មទៅវិញ