ប្រធានាធិបតីអាមេរិកចាប់ផ្តើមធ្វើទស្សនៈកិច្ចនៅអឺរ៉ុប

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តប្រព្រឹត្តិទៅ ការកើនឡើងអតិផរណាសកលដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
ប្រធានាធិបតីអាមេរិកចាប់ផ្តើមធ្វើទស្សនៈកិច្ចនៅអឺរ៉ុប - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ VNA)

កាលពីថ្ងៃទី ២៥ មិថុនា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាកចេញពីសេតវិមាន អញ្ជើញទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួន ក្នុងនោះមានកិច្ចប្រជុំកំពូល G7 នៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមិថុនា និងបន្ទាប់មកគឺកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅប្រទេសអេស្ប៉ាញ។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តប្រព្រឹត្តិទៅ ការកើនឡើងអតិផរណាសកលដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បានដាក់សម្ពាធយ៉ាងខ្លាំងលើខឿនសេដ្ឋកិច្ចដែលកំពុងស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩។ សហរដ្ឋអាមេរិក ក៏កំពុងប្រឈមមុខនឹងហានិភ័យឱភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងដែរ៕

ប្រតិកម្មទៅវិញ