ប្រធានាធិបតីអាមេរិកការពារគោលនយោបាយអន្តោប្រវេសន៍

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី ២៥ ខែមីនាបានច្រានចោលរាល់មតិរិះគន់ពីអំពីចំណាត់ការដែលលោកដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ដែលកំពុងកើនឡើង។ 
ប្រធានាធិបតីអាមេរិកការពារគោលនយោបាយអន្តោប្រវេសន៍ - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden

លោកបានសង្កត់ធ្ងន់ថា ការកើនឡើងនៃជនអន្តោប្រវេសន៍មកកាន់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន គឺ ជាបាតុភូតកើតឡើងជាប្រចាំ ហើយបញ្ជាក់ថា វិធីសាស្រ្តរបស់លោកគឺមានលក្ខណៈមនុស្សធម៌ជាងប្រធានា ធិបតីអាណត្តិមុន Donald Trump។ ថ្លែងនៅក្នុងសន្និសីទកាសែតលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែងមក លោក Joe Biden បានលើកឡើងថា លោកបានផ្តល់ភារកិច្ចដល់អនុប្រធានាធិបតី Kamala Harris ដើម្បីជួបធ្វើការជាមួយរដ្ឋាភិបាល ដូចជាហ្គាតេម៉ាឡា និងហុងឌូរ៉ាស ដើម្បីរកមូលហេតុដែលនាំឱ្យជនភៀសខ្លួនឆ្ពោះទៅរកសហរដ្ឋអាមេរិកច្រើនម្លេះ។ លោក Biden បានបញ្ជាក់ដោយផ្ទាល់ថា មូលហេតុនៃការធ្វើចំណាកស្រុករបស់ពួកគេ “គឺដោយសារតែការរញ្ជួយដី ទឹកជំនន់ កង្វះខាតស្បៀងអាហារនិងអំពើ ហឹង្សារវាងបក្ខពួក”។ ការសម្រេចចិត្តរបស់លោក Biden ត្រូវបានជួបប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ ជាជនដែលតែងតែចាត់ទុកគោលនយោបាយរបស់លោកនឹងបង្កើនចំនួនជនចំណាកស្រុកដែលព្យាយាមឆ្លងដែនខុសច្បាប់ ចូលទឹកដីអាមេរិកហើយនឹងបង្កឱ្យមានវិបត្ដិនៅតាមព្រំដែន៕

ប្រតិកម្មទៅវិញ