ប្រធានាធិបតីអាមេរិក លោក​ Donald Trump ប្រកាសដាក់បញ្ជូល Antifa ទៅ​ក្នុងបញ្ជីភេរវករ

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីយុត្តិធម៌ លោក William Barr ក៏បានប្រកាសថា នឹងប្រមូលកំលាំងពិសេសប្រឆាំងភេរវកម្មដើម្បីចាប់ខ្លួន និងចោទប្រកាន់ដល់មនុស្សដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហឹង្សា

នាថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះនឹងដាក់បញ្ជូលអង្គការប្រឆាំងហ្វាស៊ីស Antifa ទៅក្នុងបញ្ជីឈ្មោះអង្គការភេរវកម្ម។ សេចក្ដីប្រកាសនេះត្រូវបាន ប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហោះតាមបណ្ដាញសង្គម Twitter ក្នុងបរិបទ ដែលរលកធ្វើបាតុកម្មបានផ្ទុះឡើងនៅតាមកន្លែងជាច្រើននៅសហរដ្ឋអាមេរិក ក្រោយពីករណីពលរដ្ឋស្បែកខ្មៅលោក George Floyd ត្រូវស្លាប់ នៅពេលប៉ូលីសចាប់ខ្លួន។ រដ្ឋមន្ត្រី យុត្តិធម៌ លោក William Barr ក៏បានប្រកាសថា នឹងប្រមូលកំលាំងពិសេសប្រឆាំងភេរវកម្មដើម្បីចាប់ខ្លួន និងចោទប្រកាន់ដល់មនុស្សដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហឹង្សាផងដែរ៕

ប្រតិកម្មទៅវិញ