ប្រធានាធិបតីអាមេរិក បារំាងអះអាងចំពោះទំនាក់ទំនងសម្ព័ន្ធភាពស្អិតរមួត

Chia sẻ

(VOVworld)-នាថ្ងៃទី១១កុម្ភៈនៅសេតវិមាន រដ្ឋអំ
ណាចរបស់ប្រធានាធិបតី​អាមេរិកលោក Barack
Obama

ប្រធានាធិបតីអាមេរិក បារំាងអះអាងចំពោះទំនាក់ទំនងសម្ព័ន្ធភាពស្អិតរមួត - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama ជាមួយសមភាគីបារាំងលោក Francois Hollande (រូបថតៈ slate.fr)


(VOVworld)-នាថ្ងៃទី១១កុម្ភៈនៅសេតវិមាន រដ្ឋអំណាចរបស់ប្រធានាធិបតី​អាមេរិក
លោក Barack Obama បានរៀបចំបដិសណ្ឋាកិច្ចថ្នាក់រដ្ឋជាពិសេសសម្រាប់ប្រធា
នាធិបតីបារាំងលោក Francois Hollande ព្រមទាំងលើកសរសើរទំនាក់ទំនងសម្ព័ន្ធ
ភាពអាមេរិកនិងបារាំងគឺស្អិតរមួត។ បន្ទាប់ពីពិធីប្រធានាធិប តីទាំងពីររូបបាន
ដំណើការកិច្ចចរចារ។ ខ្លឹមសាសំខាន់នៃកិច្ចចរចារនេះ ផ្តោត សំខាន់ទៅលើវិធាន
ការពង្រឹងនិងពង្រីកទំនាក់ទំនងសម្ព័ន្ធភាពអាមេរិក-បារាំង រួមសហការក្នុងការដោះ
ស្រាយរាល់ចំណុចក្តៅរបស់ពិភពលោក ក្នុងនោះមានបណ្តាកិច្ចចរចារបាននិងកំពុង
ប្រព្រឹត្តទៅរវាងក្រុម P5+1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺ
ម៉ង់)ជាមួយអ៊ីរ៉ង់សំដៅបញ្ឈប់កម្មវិធីនុយក្លេ អ៊ែររបស់ប្រទេសនេះ និងសង្គ្រាម
ស៊ីវិលនៅស៊ីរីដោយមិនឈានដល់លទ្ធផល​បន្ទាប់ពីមានកិច្ចចរចារចំនួន២លើក
ជាដើម។

        ថ្លៃងមតិបន្ទាប់ពីកិច្ចចរចារ ប្រធានាធិបតីបារាំង លោក Hollande អះអាង
ថា ជំនឿជាក់គ្នាទៅវិញទៅមករវាងក្រុងបារីស និងវ៉ាស៊ីងតោនបានស្តាឡើងវិញ
បន្ទាប់ពីការលួចស្តាប់ទូរស័ព្ទរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)ជាមួយ
មជ្ឈដ្ឋានអ្នកដឹកនាំច្រើនប្រទេស។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បាននាំចេញ
សេចក្តីប្រកាសជាច្រើនសំដៅចែករំលែកទស្សនៈចំពោះបញ្ហាលេចធ្លោមួយចំនួន
របស់ពិភពលោក៕

ប្រតិកម្មទៅវិញ