ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin |
ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លេខាធិការផ្នែកសារព័ត៌មានសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងរលូនអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ក៏ ដូចជាកិច្ចព្រមព្រៀងដែលត្រូវបានព្យារពេលជាមួយយថាទស្សន៍ដោយមានការចូលរួមរបស់ ប្រទេសចិនផងដែរ។ ក៏ប៉ុន្តែលោកស្រីរូបនេះ មិនលើកច្បាស់អំពីសន្ធិសញ្ញា ជាក់ស្តែងណាមួយឡើយ ក្នុងបរិបទដែលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តថ្មី (New START) នឹងផុតកំណត់នៅឆ្នាំ២០២១ ខាងមុខនេះ៕