ប្រ​ធានាធិបតីអាមេរិក Joe Biden ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អៀរឡង់ខា​ងជើង

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមេសា (ម៉ោងក្នុងស្រុក) ប្រធានាធិបតីអាមេរិក លោក Joe Biden បានទៅដល់ទីក្រុង Belfast រដ្ឋធានីនៃអៀរឡង់ខាងជើង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអបអរសាទរខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង "ថ្ងៃសុក្រល្អប្រសើរ" ។ 
ប្រ​ធានាធិបតីអាមេរិក Joe Biden ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អៀរឡង់ខា​ងជើង - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden មុនពេលចេញដំណើរទៅកាន់ទីក្រុង Belfast អៀរឡង់ខាងជើង ។ (រូបថត៖ AFP/TTXVN)

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ១៩៩៨ ដោយបញ្ចប់ជម្លោះដែលអូសបន្លាយរយៈពេល៣ទសវត្សរ៍នៅអៀរឡង់ខាងជើង និងបង្កើតរដ្ឋបាលចែកអំណាចនៅ Stormont ដែលរួមមានតំណាងសហគមន៍បង្រួបបង្រួមដែលគាំទ្រអៀរឡង់ខាងជើងស្ថិតនៅក្នុងចក្រភពអង់គ្លេស និងសហគមន៍ជាតិនិយមដែលគាំទ្រអៀរឡង់ខាងជើងរួមបញ្ចូលជាមួយសាធារណរដ្ឋអៀរឡង់។

ថ្លែងមតិមុនពេលចេញដំណើរ ប្រធានាធិបតីអាមេរិកបានអះអាងថា ដំណើរទស្សនកិច្ចនេះគឺសំដៅរក្សាសន្តិភាព និងលើកកម្ពស់ផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit (ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប-EU)។ ទន្ទឹមនឹងនេះដែរ សេតវិមានបាននិយាយថា ដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ជំហានដ៏ធំមួយ តាំងពីកិច្ចព្រមព្រៀងសន្តិភាព "ថ្ងៃសុក្រល្អប្រសើរ" ត្រូវបានចុះហត្ថលេខា។ ប្រធានាធិបតី Biden បានជួបនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅថ្ងៃទី ១២ ខែមេសា មុនពេលថ្លែងសុន្ទរកថាអបអរសាទរកិច្ចព្រមព្រៀង "ថ្ងៃសុក្រល្អប្រសើរ"។ បន្ទាប់ពីសុន្ទរកថា លោក Biden នឹងធ្វើដំណើរទៅទីក្រុង Dublin ដើម្បីបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃនៅសាធារណរដ្ឋអៀរឡង់៕

 

ប្រតិកម្មទៅវិញ