រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross (រូបថត៖ AP) |
យោងតាម លោក Wilbur Ross បានឲ្យដឹងថាប្រធានាធិបតីអាមេរិក មិនបានស្ថិតនៅក្រោមសម្ពាធនៃពេលវេលា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនទេ។ លោក Wilbur Ross បានបន្តទៀត ថាការដំឡើងពន្ធបន្ថែមលើទំនិញចិននឹងនៅតែអនុវត្តចាប់ពីថ្ងៃទី ១៥ ខែធ្នូ ដរាបណាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងការចរចារវាងអាមេរិកនិងចិនតែម្តង។ លោកក៏សង្ឃឹមថាកិច្ចពិភាក្សាថ្នាក់អ្នកជំនាញជាមួយចិននឹងតភ្ជាប់ឡើងវិញ ប៉ុន្តែមិនមានពេលវេលាជាក់ស្តែងសម្រាប់កិច្ចចរចាថ្នាក់ជាន់ខ្ពស់នោះទេ៕