អនុរដ្ឋមន្ត្រីការបរទេសលោក John Sullivan ត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅប្រទេសរុស្ស៊ី (រូបថត៖ NBC News) |
លោក Sullivan គឺជាឥស្សរជនលេចធ្លោម្នាក់នៅក្នុងក្រសួងការបរទេសអាមេរិក។ លោកធ្លាប់បានដឹកនាំគណៈប្រតិភូអាមេរិកចូលរួមក្នុងកិច្ចចរចារវាងរុស្ស៊ី និងអាមេរិកស្តីពីសន្តិសុខជាយុទ្ធសាស្ត្រនៅទីក្រុងហ្សឺណែវកាលពីខែកក្កដាកន្លងទៅ។ មានយោបល់មួយចំនួននៅអាមេរិកបានសំដែងការព្រួយបារម្ភជាមួយនឹងការតែងតាំងលោក Sullivan ដោយចាត់ទុកថា លោក D.Trump មានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីនិងស្វែងរកវិធីនានាដើម្បីធានាបាននូវជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ ២០២០ ខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ សមាជិកសភារុស្ស៊ីសង្ឃឹមថាលោក Sullivan នឹងយកចិត្តទុកដាក់ចំពោះដំណើរការការចរចាជាផ្លូវការបន្ថែមទៀតផងដែរ៕