ក្នុងសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃរបស់ក្រុមការងារទទួលបន្ទុកការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត Covid-19 របស់សេតវិមាន លោក Donald Trump បានចេញសេចក្តីប្រកាសដូចពោលខាងលើនេះ។ ម្យ៉ាងវិញទៀត លោក Trump ក៏បានចំណាយពេលវេលាភាគច្រើនដើម្បីរិះគន់ទៅលើអង្គការនេះក្នុងការទប់ស្កាត់ជម្ងឺ Covid-19 មុនពេលជំងឺនេះផ្ទុះឡើងនៅទូទាំងពិភពលោកផងដែរ។
ទន្ទឹមនឹងនេះ លោក Trump បានរិះគន់ការដែល WHO ប្រឆាំងជំទាស់ចំពោះការដាក់កំរិតនៃការធ្វើដំណើរទៅវិញទៅមលជាមួយប្រទេសចិន ហើយបានអះអាងថាការសម្រេចចិត្តនេះបណ្តាលឱ្យជំងឺនេះរីករាលដាលយ៉ាងធំទូលាយ និងធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ផងដែរ៕