|
ប្រធានាធិបតីហុងគ្រីលោក Ader Janos (ខាងឆ្វេង)និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang |
(VOVworld) - នាយប់ថ្ងៃទី៣០ វិច្ឆិកា ប្រធានាធិបតីហុងគ្រីលោក Ader Janos បាន
ចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមកាលពី
ថ្ងៃទី២៦ វិច្ឆិកាដល់ទី៣០ វិច្ឆិកា។ក្នុងរយៈពេលស្នាក់នៅវៀតណាម ក្រៅពីជំនួប
ចរចារជាមួយលោក Truong Tan Sang ប្រធានាធិបតី Ader Janos ក៏បានជួបសន្ទនា
ជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dungផងដែរ។នៅបណ្ដាជំនួបទាំងនេះ ភាគីទាំង២បាន
អះអាងថា ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជា
ប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង២ ព្រមទាំង
ឯកភាពថានឹងសហការរៀបចំព្រឹត្តិការណ៍នានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍
លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០១៥សំដៅបង្កើនការយល់ដឹង
គ្នាទៅវិញទៅមក។ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២សុទ្ធតែចាត់ទុកដែរថា
រាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា
អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕