ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro |
ក្នុងសុន្ទរកថាដែលបានផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ លោក Nicolas Maduro បានលើកច្បាស់ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡានឹងបង្ហាញនូវឆន្ទៈដ៏ល្អបំផុតរបស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយប្រជាធិបតេយ្យ និងសន្តិភាព ដើម្បីជួយ ជំនះពុះពាររាល់វិបត្តិនៅវ៉េណេស៊ុយអេឡាដោយឈរលើមូលដ្ឋានដែលភាគីនានាបានឯកភាពគ្នា។ កិច្ចប្រជុំនៅទីក្រុង Oslo ប្រទេសន័រវែសនាសប្តាហ៍នេះគ្រោងនឹងក្លាយទៅជាកិច្ចសន្ទនាដោយផ្ទាល់ជាលើកដំបូងរវាងអ្នកតំណាងរដ្ឋាភិបាលលោក Nicolas Maduro និងគណបក្សប្រឆាំងផងដែរ៕