ប្រធានាធិបតីលោក V. Putin៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសទាំងអស់

Chia sẻ
(VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្ត
ការជាមួយប្រទេសទាំងអស់ដោយឈរលើមូលដ្ឋាន
ច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បដើម្បីដោះស្រាយ
បញ្ហានានា ក្នុងនោះមានវិបត្តិនៅស៊ីរីផង។
ប្រធានាធិបតីលោក V. Putin៖ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសទាំងអស់ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimit Putin ថ្លែងមតិនៅក្រុងម៉ូស្គូកាលពីថ្ងៃទី៤ វិច្ចិកា
 (រូបថត៖Xinhua/TTXVN)

(VOVworld) - រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រទេសទាំង
អស់ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បដើម្បីដោះស្រាយ
បញ្ហានានា ក្នុងនោះមានវិបត្តិនៅស៊ីរីផង។ប្រធានាធិបតីរុស្ស៊ីលោក Vladimit Putin
នាំចេញសេចក្ដីថ្លែងការណ៍ពោលខាងលើនៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនៃ
ប្រទេសមួយចំនួននាថ្ងៃទី៩ វិច្ចិកា។ស្ដីអំពីបញ្ហាស៊ីរី លោក Putin អះអាងថា ត្រូវ
ដោះស្រាយជំលោះនៅប្រទេសមជ្ឈឹមបូព៌ានេះតាមរយៈផ្លូវនយោបាយ ព្រមទាំង
ប្រកាសថា រុស្ស៊ីគាំទ្រការចាប់ផ្ដើមកិច្ចចរចាររវាងប្រទេសជំលោះនានានៅស៊ីរី។
ក្នុងទំនាក់ទំនងជាមួយអាមេរិក លោកប្រធានាធិបតីរុស្ស៊ីប្រកាសថា ម៉ូស្គូ
ត្រៀមខ្លួនជាស្រេចស្ដារឡើងវិញទំនាក់ទំនងជាមួយវ៉ាស៊ីនតោន។តាមលោកថា
ប្រការ នេះគឺមិនងាយស្រួលទេ ដោយសារទំនាក់ទំនងរវាងប្រទេសទាំងពីរបាន
អាក្រក់ ទៅយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែលោកអះអាងថា រុស្ស៊ីនឹងធ្វើអស់ពីកម្លាំងកាយចិត្ត
ដើម្បីធ្វើ ប្រក្រតីភាពទំនាក់ទំនងនេះ៕

ប្រតិកម្មទៅវិញ