ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើនការប្រឆាំងលទ្ធិជ្រុលនិយមលើអ៊ីនធឺណែត

Chia sẻ

(VOVWORLD) - នាថ្ងៃទី២៦ តុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឲ្យ ស្ថាប័ននីតិបញ្ញាត្តិ ត្រូវមានសកម្មភាពដ៏តឹងរឹងជាងមុនចំពោះបុគ្គលនិងអង្គការ នានាដែលប្រើប្រាស់អ៊ីនធឺណែតដើម្បីផ្សព្វផ្សាយលទ្ធិជ្រុលនិយម។

  ថ្លែងមតិក្នុង កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិនោះ ប្រធានាធិបតីលោក Putin អះអាងថា សមត្ថកិច្ចត្រូវធានាឲ្យហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែតរបស់រុស្ស៊ីធ្វើសកម្មភាពដោយស្ថិរភាពនិងសុវត្ថិ ភាព។ ប្រធានាធិបតីលោក Putin ក៏បានអះអាងដែរថា សមត្ថកិច្ចមិនត្រូវបានអនុញ្ញាត្តិឲ្យដាក់កំហិតការប្រើប្រាស់អ៊ីនធឺណែតចំពោះពលរដ្ឋគោរពច្បាប់ឡើយ៕

ប្រតិកម្មទៅវិញ