ប្រធានាធិបតីរុស្ស៊ីចោទប្រកាន់អ៊ុយក្រែនមានឧបាយកលវាយប្រហារទៅលើ Crimea

Chia sẻ
(VOVworld) - នាថ្ងៃទី១០ សីហា ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin បានចោទប្រកាន់អ៊ុយក្រែនកំពុង
ជ្រើសរើសភេរវកម្មជំនួសឲ្យសន្តិភាព ហើយក្រុងកៀវ
កំពុងលេងល្បែងមួយពោរពេញទៅដោយគ្រោះថ្នាក់
 ក្រោយពីពេលស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ប្រកាសថា ស្ថាប័ននេះបានបំផ្លាញចោលឧបាយកលធ្វើការវាយប្រហារជាច្រើនរបស់ក្រុងកៀវតម្រង់ទៅលើ Crimea។
ប្រធានាធិបតីរុស្ស៊ីចោទប្រកាន់អ៊ុយក្រែនមានឧបាយកលវាយប្រហារទៅលើ Crimea - ảnh 1
ទាហានអ៊ុយក្រែននៅតំបន់ព្រំដែនជាប់ជាមួយរុស្ស៊ី (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១០ សីហា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន
ចោទប្រកាន់អ៊ុយក្រែនកំពុងជ្រើសរើសភេរវកម្មជំនួសឲ្យសន្តិភាព ហើយក្រុងកៀវ
កំពុងលេងល្បែងមួយពោរពេញទៅដោយគ្រោះថ្នាក់ ក្រោយពីពេលស្ថាប័នសន្តិ
សុខសហព័ន្ធរុស្ស៊ី (FSB) ប្រកាសថា ស្ថាប័ននេះបានបំផ្លាញចោលឧបាយកលធ្វើ
ការវាយប្រហារជាច្រើនរបស់ក្រុងកៀវតម្រង់ទៅលើ Crimea។ជាក់ស្ដែង គឺ ប្រធានា
ធិបតីរុស្ស៊ីបានឲ្យដឹងថា ព័ត៌មានពី FSB សរឲ្យឃើញថា សមត្ថកិច្ច អ៊ុយក្រែនកំពុង
ខិតខំប្រឹងប្រែងបង្កឡើងអំពើហឹង្សានិងជំលោះនៅ Crimea ហើយប្រការនេះគួរឲ្យ
ព្រួយបារម្ភយ៉ាងខ្លាំង។ដោយហេតុនេះ លោក Putin ចាត់ទុកថា មិនមានមូលហេតុ
ណាដើម្បីរៀបចំកិច្ចសន្ទនាជាមួយកៀវអំពីដំណើរ ការសន្តិភាពនៅតំបន់ប៉ែកខាង
កើតអ៊ុយក្រែននោះទេ។
ចំពោះមុខការចោទប្រកាន់របស់លោក Putin ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ចាត់ទុកថា ការចោទប្រកាន់នេះគឺមិនសមហេតុសមផលនិង
ខ្វះការពិចារណា។ក្រសួងការបរទេសអ៊ុយក្រែនក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយចាត់ទុកថា រាល់ការចោទប្រកាន់របស់រុស្ស៊ីគ្មានសំអាងនិង ជាការបង្ករឿង ហេតុរបស់ក្រុងម៉ូស្គូ៕

ប្រតិកម្មទៅវិញ