ប្រធានាធិបតីយ៉េមែនបានរំសាយគណៈរដ្ឋមន្ត្រី

Chia sẻ
Vovworld-នាថ្ងៃទី២កញ្ញា ប្រធានាធិបតីយ៉េមែនលោក Mansur Hadi បាន​ប្រកាសរំសាយគណៈរដ្ឋមន្ត្រី
ប្រធានាធិបតីយ៉េមែនបានរំសាយគណៈរដ្ឋមន្ត្រី - ảnh 1
ប្រធានាធិបតីយ៉េមែនលោក Mansur Hadi (yemenfox.net)

        Vovworld-នាថ្ងៃទី២កញ្ញា ប្រធានាធិបតីយ៉េមែនលោក Mansur Hadi បាន​ប្រកាសរំសាយគណៈរដ្ឋមន្ត្រីនិងបញ្ចុះដំណែងនាយករដ្ឋមន្ត្រីនៃប្រទេសនេះ។ សេចក្តិសំរេចចិត្តនេះបាននាំចេញបន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានាធិបតីជាមួយ​រដ្ឋាភិបាលនិងដំណាងបណ្ដាគណៈបក្សនយោបាយ។ ទីភ្នាក់ងារសារព័ត៌មាន​
ជាតិ​ Saba បានជូនដំណឹងថា លោក Hadi នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុង​រយៈ
ពេល១សប្ដាហ៍ឈានទៅបង្កើតរដ្ឋាភិបាលឯកភាព ក្នុងនោះរួមមាន​ដំណាង​កំលាំង
ជន Shiite Houthi និងសមាជិកចលនាប្រឆាំងនៅភាគខាងត្បូង​យ៉េមែន។ បណ្ដា
ដំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងការ​បរទេសនិង
ហិរញ្ញវត្ថុនឹងបានតែងតាំងដោយប្រធានាធិបតី បណ្ដាដំណែង​រដ្ឋមន្ត្រី​ផ្សេងៗ
ដោយបណ្ដាគណៈបក្សតែងតាំង៕

ប្រតិកម្មទៅវិញ