ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ។ រូបថតឯកសារ៖ AFP/VNA |
កាលពីម្សិលមិញ (ថ្ងៃទី ២៥ ខែកក្កដា) ក្នុងដំណើរទស្សនកិច្ចនៅទួរគី ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានជួបសន្ទនាជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះលោក Tayyip Erdogan ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចចរចា លោកប្រធានាធិបតី Erdogan បានអះអាងសារជាថ្មីម្ដងទៀតការគាំទ្ររបស់ទីក្រុងអង់ការ៉ាចំពោះបុព្វហេតុតស៊ូរបស់រជាជនប៉ាឡេស្ទីន និងទួរគីនឹងជួយឧបត្ថម្ភអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាព ក៏ដូចជាសន្តិសុខសម្រាប់ប្រជាជនប៉ាឡេស្ទីន។ លោកប្រធានាធិបតី Erdogan ក៏បានសង្កត់ធ្ងន់ម្តងទៀតថា ដំណោះស្រាយរដ្ឋ ២ គឺជាការដោះស្រាយយុត្តិធម៌ និងយូរអង្វែងតែមួយគត់សម្រាប់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ព្រមទាំងប្រឆាំងសកម្មភាពដែលផ្លាស់ប្តូរស្ថានភាពប្រវត្តិសាស្ត្រនៃកន្លែងពិសិដ្ឋផងដែរ៕