ប្រធានាធិបតីបេឡារុស្សលោក Lukashenko ប្រកាសទទួលជ័យជំនះលើជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់រដ្ឋកាលពីទី ២ ខែកក្កដា ប្រធានាធិបតីបេឡារុស្ស លោក Lukashenko បានប្រកាសថាប្រទេសនេះបានទទួលជ័យជំនះលើជំងឺរាតត្បាត Covid-19 ។

លោក Alexander Lukashenko ប្រកាសថាប្រព័ន្ធថែទាំសុខភាពនៅប្រទេសនេះមានភាពរឹងមាំ និងបានយកឈ្នះលើជំងឺរាតត្បាតសកល Covid-19 ។ ប្រធានាធិបតី Lukashenko បានអះអាងទៀតថាដើម្បីសម្រេចបាននូវលទ្ធផលនេះ បេឡារុស្សបានបង្ហាញនូវការប្រុងប្រយ័ត្នខាងនយោបាយ និងបញ្ញារបស់ប្រជាជន។

គិតត្រឹមថ្ងៃទី ៣ ខែកក្កដាបេឡារុស្សបានកត់ត្រាករណីជំងឺឆ្លង Covid-19 ចំនួន ៦២.០០០ ករណី និងមានអ្នកស្លាប់ជាង ៤០០ នាក់។ មិនដូចប្រទេសដទៃទេ រដ្ឋាភិបាលបេឡារុស្សមិនបានអនុវត្តវិធានការណ៍ចត្តាឡីស័ក ក៏ដូចជាមិនលុបចោលព្រឹត្តិការណ៍ធំ ៗនោះឡើយ។ ក្រសួងសុខាភិបាលគ្រាន់តែផ្តល់អនុសាសន៍ស្តីពីវិធីការបង្ការទប់ស្កាត់ជំងឺដោយមិនធ្វើឲ្យមនុស្សឆ្លងវីរុស SARS-CoV2 តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ