ប្រធានាធិបតីប្រទេស​នីហ្សេ ត្រូវបានចាប់ខ្លួនដោយកម្លាំង​អង្គរក្ស

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែកក្កដា ច្រកចូលវិមានប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ក្នុងរដ្ឋធានី Niamey ត្រូវបានហ៊ុំព័ទ្ធដោយកម្លាំងអង្គរក្សរបស់ប្រធានាធិបតី។ 
ប្រធានាធិបតីប្រទេស​នីហ្សេ ត្រូវបានចាប់ខ្លួនដោយកម្លាំង​អង្គរក្ស - ảnh 1ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ។ រូបថត៖ AFP

លោកប្រធានាធិបតី Mohamed Bazoum ហាក់ដូចជាត្រូវបានចាប់ខ្លួននៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មីនៅក្នុងប្រទេសនីហ្សេ។ កងទ័ពនីហ្សេបានចេញឱសានវាទដោយប្រកាសថា បានត្រៀមខ្លួនវាយប្រហារកម្លាំងអង្គរក្ស ប្រសិនបើលោកប្រធានាធិបតី Bazoum មិនត្រូវបានដោះលែង។

យោងតាមទូរទស្សន៍ Al Arabyia កាលពីយប់ថ្ងៃទី ២៦ ខែកក្កដា ប្រធានាធិបតីប្រទេស Benin លោក Patrice Talon បានមកដល់ប្រទេសនីហ្សេ ដើម្បីសម្របសម្រួលករណីប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ត្រូវបានចាប់ខ្លួនដោយកម្លាំងអង្គរក្ស។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ា មុនពេលចាកចេញទៅកាន់ប្រទេសនីហ្សេ ប្រធានាធិបតី Benin លោក Patrice Talon បានប្តេជ្ញានឹងប្រើប្រាស់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីស្តារសណ្តាប់ធ្នាប់ រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេឡើងវិញ។

ក្នុងពេលជាមួយគ្នានោះ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) នាថ្ងៃដដែលបានចេញសេចក្តីប្រកាសដែលថ្កោលទោសផែនការធ្វើរដ្ឋប្រហារ ដោយអំពាវនាវឱ្យកម្លាំងអង្គរក្សដោះលែង លោក Mohamed Bazoum ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនក៏បានឡើងសំឡេងអំពីឧបទ្ទវហេតុនេះ ដោយបានដាស់តឿនឱ្យភាគីពាក់ព័ន្ធស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេជាបន្ទាន់៕

ប្រតិកម្មទៅវិញ