|
ប្រធានាធិបតីបារាំងលោក Francois Hollande(រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី៥ មិថុនា ប្រធានាធិបតីបារាំងលោក Francois Hollande បាន
ទទួលស្គាល់ថា មានគ្រោះអាសន្នកើតឡើងការវាយប្រហារភេរវកម្មក្នុងរយៈពេល
ដែលប្រទេសននេះរៀបចំវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប
(EURO ២០១៦)។លោក Hollande បានអំពាវនាវឲ្យការបញ្ចប់កូដ្ឋកម្មក្នុងវិស័យ
ចរាចរណ៍ដឹកជញ្ជូន ដើម្បីការធ្វើដំណើរក្នុងរយៈពេល១ខែប្រព្រឹត្តទៅទិវាបុណ្យ
បាល់ទាត់ធំបំផុតទ្វីបមានភាពងាយស្រួល។ក្នុងបរិយាកាសប្រញាប់ប្រញាល់
ត្រៀមរៀបចំឲ្យពិធីបើក EURO ២០១៦ នាថ្ងៃ ទី១០ មិថុនាខាងមុខនេះ បញ្ហាសន្តិ
សុខនៅប្រទេសម្ចាស់ផ្ទះត្រូវបានយកចិត្តទុក ដាក់ពិសេស។ទន្ទឹមនឹងការព្រួយ
បារម្ភអំពីភេរវកម្ម មជ្ឈដ្ឋានមន្ត្រីបារាំងក៏កំពុង ប្រឈមមុខនឹងរលកកូដ្ឋកម្ម បាតុ
កម្មប្រឆាំងជំទាស់ការកែទម្រង់ច្បាប់ពលកម្ម ដែលបានអូសបន្លាយក្នុងអំឡុង៣
ខែកន្លងទៅ។ក្នុងពេលនោះ គ្រោះទឹកជំនន់នៅ រដ្ឋធានីបារីសនាសប្ដាហ៍កន្លង
ទៅក៏បង្កឡើងការលំបាកជាច្រើនចំពោះប្រទេសនេះផងដែរ៕