ប្រធានាធិបតីទួរគីអំពាវឱ្យអន្តរជាតិមានការខិតខំប្រឹងប្រែង អំពីបទឈប់បាញ់នៅហ្គាហ្សា

Chia sẻ
(VOVWORLD) -
ប្រធានាធិបតីទួរគីអំពាវឱ្យអន្តរជាតិមានការខិតខំប្រឹងប្រែង អំពីបទឈប់បាញ់នៅហ្គាហ្សា - ảnh 1អគារនានាត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Deir el-Balah តំបន់ហ្គាហ្សា  កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តោតការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ថ្មីមួយស្តីពីជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ លោក Erdogan បានបង្ហោះសារដូច្នេះ នៅពេលជួបជាមួយមេដឹកនាំចលនាអ៊ីស្លាមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីម្សិលមិញ (ថ្ងៃទី ២០ មេសា)។ យោងតាមសេចក្តីប្រកាសរបស់ខុទ្ទកាល័យប្រធានាធិបតីទួរគីបានឲ្យដឹងថា កិច្ចពិភាក្សាក៏បានលើកឡើងអំពីបញ្ហាដែលទាក់ទងនឹងដំណើរការសន្តិភាពយូរអង្វែង និងយុត្តិធម៌នៅក្នុងតំបន់។ ទួរគីនៅតែបន្តខិតខំប្រឹងប្រែងការទូត ដើម្បីអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន។

ជំនួបខាងលើបានធ្វើឡើងក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ ទន្ទឹមនឹងនោះ ការចរចាដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៧ មេសា ដើម្បីឈានដល់បទឈប់បាញ់ថ្មីរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមិនទាន់សម្រេចបានលទ្ធផលអ្វីឡើយ។ ប្រតិបត្តិការយោធានៅតែបន្តនៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ