ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងទុយនីស៊ី លោក Nguyen Huy Dung ជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ដល់ប្រធានាធិបតីទុយនីស៊ី
លោក Kais Saied។ |
នៅក្នុងពិធីនេះ លោកប្រធានាធិបតី Kais Saied បានក្រើនរំលឹកនូវទំនាក់ទំនង ប្រពៃណីល្អប្រសើររវាងវៀតណាម និងទុយនីស៊ី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាង លោកប្រធានាធិបតី Habib Bourguiba និងលោកប្រធានហូជីមិញ។ លោកប្រធានា ធិបតី Kais Saied បានអះអាងថា ប្រជាជនទុយនីស៊ីជានិច្ចកាលស្រឡាញ់រាប់អាន និងគោរពប្រជាជនវៀតណាម និងបុព្វហេតុវីរភាពរបស់វៀតណាមក្នុងការតស៊ូប្រឆាំង ការឈ្លានពានផងដែរ។ លោកប្រធានាធិបតីបានសម្តែងការចាប់អារម្មណ៍ចំពោះ សមិទ្ធិផលសេដ្ឋកិច្ច-សង្គមដែលវៀតណាមសម្រេចបាននាពេលកន្លមក ដោយសង្កត់ ធ្ងន់ថា វៀតណាមជាខឿនសេដ្ឋកិច្ចដ៏លេចធ្លោមួយនៅអាស៊ី។ លោកប្រធានាធិបតី Kais Saied មានបំណងចង់ឱ្យប្រទេសទាំងពីរជំរុញទំនាក់ទំនងទ្វេភាគី ហើយបង្កើន គណៈប្រតិភូគ្រប់ជាន់ថ្នាក់ធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកនាពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានពាំនាំនូវការសួរសុខទុក្ខរបស់ លោកប្រធានរដ្ឋ Vo Van Thuong ជូនចំពោះលោកប្រធានាធិបតី Kais Saied ហើយ បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕