ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម

Chia sẻ

(VOVworld) - នាថ្ងៃទី២០ តុលា បេសកជនពិសេស
របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង
ជាប្រធានខុទ្ធការល័យប្រធានរដ្ឋលោក​Dao Viet Trung បានចូលរួមពិធីចូលទទួលដំណែងរបស់ប្រធានាធិបតី
និងអនុប្រធានាធិបតីឥណ្ឌូនេស៊ី អាណត្តិ២០១៤-២០១៩ នៅរដ្ឋធានី ហ្សាកាតា។

(VOVworld) - នាថ្ងៃទី២០ តុលា បេសកជនពិសេសបស់ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang និងជាប្រធានខុទ្ធការល័យប្រធានរដ្ឋលោក​ Dao Viet Trung បានចូល
រួមពិធីចូលទទួលដំណែងរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតីឥណ្ឌូនេស៊ី អា
ណត្តិ២០១៤-២០១៩ នៅរដ្ឋធានីហ្សាកាតា។នៅជំនួបសន្ទនាជាមួយប្រធានាធិបតី
ឥណ្ឌូនេស៊ីលោក​ Joko Widodo លោក Dao Viet Trung បានបញ្ជូនការជូនពររបស់
ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen​ Tan Dung និងថ្នាក់ដឹក
នាំវៀតណាមផ្សេងៗ ទៅកាន់លោក Joko Widodo​ ព្រមទាំងបញ្ជូនសេចក្ដីអញ្ជើញ
របស់លោក Truong Tan Sang ដល់លោក Joko Widodo និងលោកជំទាវទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមយ៉ាងឆាប់ៗ។លោក Dao Viet Trung បានសំដែង
ជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោក Joko Widodo ឥណ្ឌូនេស៊ីនឹងកាន់តែអភិ
វឌ្ឍន៍យ៉ាងសម្បូររុងរឿង ព្រមទាំងនាំទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងដៃគូយុទ្ធ
សាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ី នឹងបន្តត្រូវបានពង្រឹងនិងពង្រីកដោយឥត
ឈប់ឈរ។លោក Joko Widodo​ បានវាយតំលៃខ្ពស់ចំពោះការដែលប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang ចាត់បេសកជនពិសេសមកចូលរួមពិធីកាន់ដំណែង
របស់លោក ដោយចាត់ទុកនេះជាការបង្ហាញសម្មភាពដ៏រស់រវេកក្នុងទំនាក់ទំនងមិត្ត
ភាពនិងសហប្រតិបត្តិការល្អប្រសើរវាងប្រទេសទាំង២។

ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម - ảnh 1
ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីលោក​ Joko Widodo ក្នុងពិធីចូលទទួលដំណែង (រូបថត៖AFP/TTXVN)


ក្នុងឱកាសនេះដែរ លោក Dao Viet Trung ក៏បានជួបសន្ទនាជាមួយអនុប្រធានាធិបតី
ថ្មីឥណ្ឌូនេស៊ីលោក Jusuf Kalla ផងដែរ ដោយបានបញ្ជូនពាក្យជូនពរ របស់អនុ
ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ដល់ លោក Jusuf Kalla៕

ប្រតិកម្មទៅវិញ