ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន Sooronbai Jeenbekov
(ប្រភព៖ iz.ru) |
នាថ្ងៃទី ៨ ខែតុលា ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន Sooronbai Jeenbekov បានចេញសេចក្តីថ្លែងការណ៍មួយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីលាលែងពីតំណែងភ្លាមៗនៅពេលប្រទេសជាតិដើរតាមមាគ៌ាស្រប់ច្បាប់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន Sooronbai Jeenbekov បានចាត់ទុកថា ចាំបាច់ត្រូវនាំស្ថានភាពបច្ចុប្បន្នទៅតាមគន្លងដ៏ត្រឹមត្រូវវិញ កាន់តែឆាប់កាន់តែល្អ។ បន្ទាប់ពីមេដឹកនាំស្របច្បាប់នៃស្ថាប័ននីតិប្រតិបត្តិត្រូវបានទទួលស្គាល់ ហើយប្រទេសបានដើរតាមមាគ៌ាស្រប់ច្បាប់នោះ លោកនឹងត្រៀមខ្លួនជាស្រេចលាលែងពីមុខតំណែងប្រធានាធិបតីនៃសាធារណរដ្ឋហ្ស៊ីស៊ីស្ថានផងដែរ៕