ប្រធានាធិបតីក្រូអាស៊ីធ្វើសច្ចាប្រណិធានទទួលដំណែង

Chia sẻ
(VOVworld)-នាថ្ងៃទី១៥កុម្ភៈ ប្រធានាធិបតីក្រូអាស៊ី
លោកស្រី Kolinda Grabar Kitarovic បានធ្វើសច្ចា
ប្រណិធានទទួលដំណែង

ប្រធានាធិបតីក្រូអាស៊ីធ្វើសច្ចាប្រណិធានទទួលដំណែង - ảnh 1
លោកស្រី Kolinda Grabar Kitarovic ក្នុងពិធីធ្វើសច្ចាប្រណិធាន
 (រូបថតៈAFP/TTXVN )


(VOVworld)-នាថ្ងៃទី១៥កុម្ភៈ ប្រធានាធិបតីក្រូអាស៊ីលោកស្រី Kolinda Grabar
Kitarovic បានធ្វើសច្ចាប្រណិធានទទួលដំណែងក្នុងពិធីដ៏អធឹកអធម១នៅទី
លាន  Saint Marc រដ្ឋធានី Zagreb។ ចូលរួមពិធីនេះ មានវត្តមានរបស់ប្រធានា
ធិបតី មួយចំនួនក្នុងនោះមានប្រធានាធិបតីអាល់បានី  ហុងហ្គារី ស្លូវ៉ាគី ជា
ដើម។ ថ្លែង មតិក្នុងពិធីនេះ លោកស្រី Kitarovic បានសន្យាថា នឹងខំប្រឹងប្រែង
អស់ពីកម្លាំងកាយ​ចិត្ត ដើម្បីជួយក្រូអាស៊ីឲ្យក្លាយទៅជាប្រទេសសម្បូរធូធារ។
លោកស្រី Kitarovic មានអាយៈ ៤៦ឆ្នាំ ជាសមាជិកគណៈបក្សសហគមប្រជា
ធិបតេយ្យ ទទួលជ័យ ជំនេះជាប្រធានាធីបតីក្រូអាស៊ីក្នុងការបោះឆ្នោតនាថ្ងៃទី
១១មករាកម្លងទៅ។ លោកស្រីធ្លាប់កាន់ដំណែងជារដ្ឋមន្ត្រីការបទេសក្រូអាស៊ី និងជាជនមួយនាក់គាំទ្រ គោលមាគ៌ាចូលរួម EU និងអង្គការអាត្លង់តិចខាងជើង
NATO ផងដែរ៕

ប្រតិកម្មទៅវិញ