ប្រធានាធិបតីកូរ៉េខាងត្បូងសន្យាថា នឹងម្ចាស់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ប្រកាសថា រដ្ឋ អំណាចថ្មីរបស់លោក នឹងក្ដាប់ជាប់ភាពម្ចាស់ការក្នុងការខំប្រឹងប្រែងសកល សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ប្រធានាធិបតីកូរ៉េខាងត្បូងសន្យាថា នឹងម្ចាស់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖NK News)

(VOVworld) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ប្រកាសថា រដ្ឋ អំណាចថ្មីរបស់លោក នឹងក្ដាប់ជាប់ភាពម្ចាស់ការក្នុងការខំប្រឹងប្រែងសកល សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ក្នុងខ្សែវីដេអូស្វាគមន៍ការប្រា រព្ធវេទិកា Jeju កាលពីថ្ងៃទី១ មិថុនា ថ្នាក់ដឹកនាំកូរ៉េខាងត្បូងរូបនេះឲ្យដឹងថា កូរ៉េ ខាងត្បូងនឹងដាក់ចេញការផ្ដើមគំនិតថ្មីមួយ ហើយអនុវត្តដើម្បីសន្តិភាពនិងភាព សម្បុររុងរឿងដ៏យូរអង្វែងនៅតំបន់។ប្រធានាធិបតីលោក Moon Jae-in សង្កត់ធ្ងន់ ថា ដើម្បីសំរេចបានគោលដៅពោលខាងលើ សេអ៊ូលនឹងប្រើប្រាស់វិធានការ បញ្ចុះបញ្ចូលផងនិងដាក់សម្ពាធផងចំពោះព្យុងយ៉ាងដើម្បីនាំកូរ៉េខាងជើងវិល ត្រឡប់រកតុចរចារស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

ស្ដីពីករណីបាញ់បង្ហោះកាំជ្រួចនាពេលថ្មីៗនេះរបស់ស.ប.បកូរ៉េ ប្រធានា ធិបតីលោក Moon Jae-in ហៅនេះជាការសាកល្បងមិនត្រឹមតែចំពោះឧបទ្វីប កូរ៉េប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងទៅលើសន្តិភាពនិងស្ថិរភាពលើពិភពលោក ទៀតផង៕

ប្រតិកម្មទៅវិញ