|
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye (Image: Vietnam+) |
(VOVworld) – ថ្លែងមតិក្នុងពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១ នៃទិវាកាន់ ដំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានប្រកាសថា៖ លោកស្រីនឹងបង្កើតក្រុមប្រឹក្សារពិគ្រោះយោបល់ចំណុះវិមានប្រធានាធិបតីសំដៅ ត្រៀមរៀបចំឲ្យដំណើការចរចារសន្តិភាពបង្រួបង្រួមឧបទ្វីបកូរ៉េ។ លោកស្រី ក៏បានសង្កត់ធ្ងន់ជាថ្មីប្តងទៀងថា៖ ការងារត្រៀមរៀបចំឲ្យការបង្រួបបង្រួមជាមួយ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគឺចាំបាច់និងបើកចេញសម័យកាល សន្តិភាពសំរាប់ឧបទ្វីបកូរ៉េ។ សំដៅអនុវត្តផែនការនេះ ប្រធានាធិបតី Park Geun-hye បានសន្យានឹងបើកទូលាយបណ្ដាការជួបប្រាស្រ័យនិងផ្លាស់ប្តូ រវាងប្រទេសកូរ៉េទាំង ២ ហើយចាត់ទុកថា៖ ប្រជាជននៃប្រទេសកូរ៉េទាំង ២ សុទ្ធតែយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហានេះ៕