ប្រធានាធិបតី អ៊ុយក្រែន៖ បង្កើនទំនាក់ទំនងជាមួយវៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៨ វិច្ឆិកា នៅរដ្ឋធានីកៀវ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានអញ្ជើញជូនលិខិតផ្ទេរសិទ្ធិចំពោះប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko។ ក្រោយពីពិធីជូនលិខិតផ្ទេរសិទ្ធនោះ លោក Petro Poroshenko បានទទួលជួបសន្ទនាជាមួយលោក Nguyen AnhTuan ។
ប្រធានាធិបតី អ៊ុយក្រែន៖ បង្កើនទំនាក់ទំនងជាមួយវៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស - ảnh 1ប្រធានាធិបតី អ៊ុយក្រែន៖ បង្កើនទំនាក់ទំនង
ជាមួយវៀតណាមគឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេស 

នាថ្ងៃទី ២៨ វិច្ឆិកា នៅរដ្ឋធានីកៀវ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានអញ្ជើញជូនលិខិតផ្ទេរសិទ្ធិចំពោះប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko។ ក្រោយពីពិធីជូនលិខិតផ្ទេរសិទ្ធនោះ លោក Petro Poroshenko បានទទួលជួបសន្ទនាជាមួយលោក Nguyen AnhTuan ។

នៅក្នុងជំនួបនេះ លោក Nguyen Anh Tuan បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអ៊ុយក្រែន ហើយមានបំណងថា ទំនាក់ទំនងនេះនឹងមានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់កាណាល់ដូចជា៖រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងជួបប្រាស្រ័យប្រជាជន។

រីឯខ្លួនវិញ លោក Poroshenko បានសង្កត់ធ្ងន់ថា អ៊ុយក្រែនជានិច្ចកាលគោរពចំណងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយចាត់ទុកការបង្កើនទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់អ៊ុយក្រែននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ