ប្រធានាធិបតីរុស្ស៊ីកាន់អំណាច លោក Vladimir Putin |
លោក Putin ចូលរួមការប្រជែងសម្លែងឆ្នោតដោយមានឋានៈជាបេក្ខជនឯករាជ្យ។ លោក Putin គឺជាបេក្ខជនទី ៣ ដែលត្រូវបានឈរឈ្មភបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ មុននោះ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីរុស្ស៊ី លោក Vladimir Zirinovskiy និងបេក្ខជនគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Pavel Grudinin ត្រូវបានចុះឈ្មោះដោយមិនចាំបាច់ប្រមូលហត្ថលេខារបស់អ្នកបោះឆ្នោតគាំទ្រខ្លួនទេ ដោយទទួលបានការតែងតាំងរបស់ គណបក្សនានាដែលមានអាសនៈក្នុងរដ្ឋសភា៕