ប្រធានាធិបតី Putin៖ រុស្ស៊ីចង់ឲ្យ EU បង្រួបបង្រួម និងវិបុលភាព

Chia sẻ
(VOVWORLD) -រុស្ស៊ី មានផលប្រយោជន៍នៅក្នុង EU មួយ បង្រួបបង្រួម និងវិបុលភាព ដោយសារ EU គឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់បំផុតរបស់រុស្ស៊ី។

សហភាពអឺរ៉ុប (EU) មួយ " បង្រួបបង្រួម និងវិបុលភាព" ក៏ជាផលប្រយោជន៍របស់រុស្ស៊ី។ ក្នុងសេចក្ដីប្រកាសមួយតាមយៈទូរទស្សន៍ ORF របស់អូទ្រីសនាថ្ងៃទី ៤ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា៖ រុស្ស៊ី មានផលប្រយោជន៍នៅក្នុង EU មួយ បង្រួបបង្រួម និងវិបុលភាព ដោយសារ EU គឺជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់បំផុតរបស់រុស្ស៊ី។ លោកបានលើកច្បាស់ថា ប្រសិនបើ EU កាន់តែជួបប្រទះនឹងបញ្ហា នោះគឺរុស្ស៊ីក៏កាន់តែប្រឈមមុខនឹងហានិភ័យ និងបញ្ហាដែរ។ ដូច្នេះហើយបានជា រុស្ស៊ីគប្បីសហប្រតិបត្តិការជាមួយ EU។ សេចក្ដីប្រកាសពោលខាងលើរបស់លោក Vladimir Putin ត្រូវបានចាត់ទុកថាដើម្បីកាត់បន្ថយទំនាក់ទំនងរវាងគណបក្សរុស្ស៊ីរួបរួមរបស់លោក និងគណបក្ស សេរីភាពកណ្ដាលនិយម FTOe ក្នុងរដ្ឋាភិបាលចម្រុះកាន់អំណាចនៅអូទ្រីស។ FTOe គាំទ្រ ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច តម្រង់ទៅលើរុស្ស៊ី ដែលទាក់ទិននឹងវិបត្តិអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ