ប្រធានាធិបតី Putin ដាក់ចេញនូវភារកិច្ចជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍរុស្ស៊ី |
ឯកសារនេះរួមមានភារកិច្ចជាច្រើន លើវិស័យសេដ្ឋកិច្ច សង្គម និងបញ្ហាអភិវឌ្ឍន៍ប្រទេសជាតិមួយចំនួនទៀត។
យោងតាមក្រឹត្យពោលខាងលើ ប្រធានាធិបតី Putin បានប្រគល់ឲ្យរដ្ឋាភិបាល មុនថ្ងៃទី ១ កញ្ញា ត្រូវអនុម័តលើទិសដៅសំខាន់ៗ សង្គមនៃប្រទេសជាតិដល់ឆ្នាំ ២០២៤ ។ ក្រឹត្យនេះក៏បានតម្រូវឲ្យរុស្ស៊ីក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ត្រូវចូលទៅក្នុងក្រុមប្រទេស ទាំង ៥ ដែលមានខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។
ស្ដីពីវិស័យវិទ្យាសាស្ត្រ លោក Putin ក៏បានស្នើរឲ្យរដ្ឋាភិបាលក្នុងអាណត្តិនេះ គប្បីជំរុញឲ្យរស្ស៊ីជាប់ក្នុងបញ្ជីឈ្មោះ ប្រទេសឈានមុខគេនៅលើពិភពលោកដែលមានខឿនវិទ្យាសាស្ត្រអភិវឌ្ឍន៍បំផុតផងដែរ៕