ប្រធានាធិបតី J.Bolsonaro៖ របៀបគ្រប់គ្រងរបស់វៀតណាមគឺជាគំរូមួយសម្រាប់ប្រទេសប្រេស៊ីលសិក្សារៀនសូត្រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា នៅរដ្ឋធានី Brasilia (ប្រេស៊ីល) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំប្រេស៊ីល លោកស្រី Pham Thi Kim Hoa បានអញ្ជើញជូនសារតាំងទៅប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ។
ប្រធានាធិបតី J.Bolsonaro៖ របៀបគ្រប់គ្រងរបស់វៀតណាមគឺជាគំរូមួយសម្រាប់ប្រទេសប្រេស៊ីលសិក្សារៀនសូត្រ - ảnh 1 ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro (រូបថត៖ AFP/TTXVN)

ក្នុងពិធីនេះលោកស្រីឯកអគ្គរដ្ឋទូត Pham Thi Kim Hoa បានអះអាងថា   វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រេស៊ីលហើយថែមទាំងសង្កត់ធ្ងន់ថាក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងក្លាយជាស្ពានតភ្ជាប់រវាងប្រេស៊ីលនិងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរបន្តធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនិងតំបន់ផងដែរ។

នាពេលខាងមុខនេះ លោកស្រីឯកអគ្គរដ្ឋទូតជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ព្រមទាំងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែល្អប្រសើរថែមទៀត ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ