ប្រធានាធិបតី Andrzej Duda ប្រកាសយកឈ្នះក្នុងជុំទី ២ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៉ូឡូញ

Chia sẻ

(VOVWORLD) -  ប្រធានាធិបតីបច្ចុប្បន្នរបស់ប៉ូឡូញគឺលោក Andrzej Duda បានប្រកាសនៅថ្ងៃទី ១២ ខែកក្កដាថា លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃដដែល។

យោងតាមលទ្ធផលនៃការស្ទង់មតិក្រោយពេលបោះឆ្នោត ដែលផ្សាយដោយទូរទស្សន៍រដ្ឋ TVP  ដែលបានប្រ កាសភ្លាមៗ បន្ទាប់ពីមណ្ឌលបោះឆ្នោតបានបិទនោះគឺ ប្រធានាធិបតី Andrzej Duda បានឈ្នះសំឡេងគាំទ្រចំនួន ៥០,៤% ខណៈពេលដែលលោក Rafal Trzaskowski  អភិបាលក្រុង Warsaw ទទួលបានសំឡេងគាំទ្រចំនួន ៤៩,៦%។  យោងតាមការស្ទង់មតិនេះ អាត្រាអ្នកបោះឆ្នោតដែលចូលរួមក្នុងការបោះឆ្នោតនេះ បាន ឈានដល់ ៦៨,៩% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ