ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ជូនពរបុណ្យណូអែលនៅខេត្ត Dak Lak

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៣ ខែធ្នូ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យ ណូអែលនៅទីសំណាក់អេវ៉ែកតំបន់ Buon Ma Thuot និងក្រុមប្រឹក្សា ភិបាលសមាគមន៍សាសនាប្រូតេស្តង់វៀតណាមនៅខេត្ត Dak Lak។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ជូនពរបុណ្យណូអែលនៅខេត្ត Dak Lak - ảnh 1 ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិលោក Tran Thanh Man (ខាងស្ដាំ) ប្រគល់អំណោយជូនពរបុណ្យណូអែលចំពោះជនរួមជាតិគ្រឹស្តសាសនិកនៅខេត្ត Dak Lak (រូបថត៖ cand)

  ទៅសាកសួរសុខទុក្ខនិងជូនពរលោក Vinh Son Nguyen Van Ban អេវ៉ែព្រះវិហារប៉ាវ៉ាស់ Buon Ma Thuot នោះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិលោក Tran Thanh Man បានជម្រាបជូនពីសមិទ្ធ ផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិសន្តិសុខ និងកិច្ច ការបរទេសរបស់ប្រទេសជាតិនាពេលកន្លងទៅក៏ដូចជាសមិទ្ធផលលេចធ្លោ នៃការងាររណសិរ្សឆ្នាំ២០១៩ផង ដែរ។ លោក Tran Thanh Man បានអះ អាងថា ក្នុងជោគជ័យរួមនោះមានការរួមវិភាគទានយ៉ាងសកម្មរបស់បណ្ដា អ្នកមុខអ្នកការ ប៊ីស្សពនិងជនរួមជាតិគ្រឹស្តសាសនិកទូទាំងប្រទេស។ លោកបានបន្ថែមទៀតថា៖

        “ខ្ញុំមានគោលបំណងថា នាពេលខាងមុខ លោកអេវ៉ែកនឹងបន្តលើក ទឹកចិត្តសហគមន៍ ប៊ីស្សពនិងជនរួមជាតិគ្រឹស្តសាសនិកអោយអនុវត្តយ៉ាងល្អនូវចលនាប្រឡងប្រណាំងនានាបំផុសឡើងដោយរណសិរ្សមាតុភូមិវៀតណាម រួមជាមួយផែនមហាសាមគ្គីជនជាតិទាំងមូលអនុវត្តភារកិច្ចឆ្នាំ២០២០ ប្រកបដោយជោគជ័យ”។

        ទៅសាកសួរសុខទុក្ខនិងជូនពរក្រុមប្រឹក្សាភិបាលសមាគមន៍សាសនាប្រូតេស្តង់វៀតណាមខេត្ត Dak Lak ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមលោក Tran Thanh Man បានសម្ដែងនូវជំនឿជាក់ថា នាពេលខាងមុខ បណ្ដាអ្នកមុខអ្នកការនិងជនរួមជាតិកាន់សាសនា ប្រូតេស្ដង់គ្រប់រូបនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌សង្គម ចលនាប្រឡងប្រណាំងស្នេហាជាតិ ជួយអោយជនរួមជាតិប្រូតេស្ដង់នឹង នរចិត្តកាន់សាសនាផងហើយសម្រេចកាតព្វកិច្ចពលរដ្ឋទៀតផង រួម ចំណែកកម្លាំងកាយចិត្តទៅក្នុងការកសាងស្រុកកំណើតនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ