![ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានគុយបាមិត្តភាព - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_04_08/thien nhan tiep cuba.jpg) |
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន
វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិ (VOV) |
Vovworld-នាព្រឹកថ្ងៃទី៨មេសានៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយលោកស្រី Kenia Serrano
Puig ប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិដែលកំពុងបំពេញ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់១២មេសា។
នៅពិធីជួបសន្ទនា លោក Nguyen Thien Nhan បានថ្លែងអំណរគុណបក្សរដ្ឋាភិបាលប្រជាជនគុយបាបានសាមគ្គីភាពជិតស្និទ្ធនិងជានិច្ចកាលលៃទុកនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះវៀតណាម។ លោក Nguyen Thien Nhan បាន
អះអាងថា គុយបាកំពុងឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយការអនុម័តលើច្បាប់វិនិយោគបរទេស។ រាល់បំរែបំរួលនេះនឹងរួមចំណែកបង្កលក្ខណៈងាយ
ស្រួលដើម្បីជំរុញចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕