នៅឯក្រុមហ៊ុនភាគហ៊ុនកាត់ដេរ Nha Be ទីក្រុង Vi Thanh លោក Tran Thanh Man បានប្រគល់អំណោយចំនួន៥០កញ្ចប់ដល់កម្មករ និយោជិតដែលមានស្ថានភាពលំបាក ។ អំណោយមួយកញ្ចប់មានតម្លៃ១លានដុង រួមទាំងសភារៈចាំបាច់មួយចំនួនផងដែរ។ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Tran Thanh Man បានស្នើឲ្យខេត្ត Hau Giang បន្តថែទាំដល់ជីវភាពខាងសំភារៈនិងខាងស្មារតីសម្រាប់កម្មករ និយោជិត លើទូទាំងខេត្ត ជាពិសេសក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០១៩ នេះតែម្តង៕